12 December 2011

មុន​នឹង​បាន​អូន​ Galaxy SII មក​នៅ​ក្បែរ

សុំ​​និទាន​រឿង​មួយ​ប្រាប់។ កាល​ពីព្រឹក​ម្សិល​ម្ង៉ៃ​ខ្ញុំ​ទៅផ្សា​ឃ្លាំង​រំសេវ​ដើម្បី​រក​ទិញ​ទូរស័ព្ទ​ជជុះ​មួយ​គ្រាន់​លេង។ សំលៃ​ Galaxy SII មួយ​ទឹក​ដែល​នៅ​ស្អាត​ល្អ​តំលៃ​ប្រមាណ 465$-475$​ (ដើរ​តាប៉ែ​សឹង​អ្នក​លក់​ទាំង​អស់​ចាំ​មុខ​ហើយ)។ ប៉ុន្តែ​ស្រាប់​​តែ​មាន​កន្លែង​មួយ​លក់​ក្នុង​តំលៃ 420$ នឹក​ព្រួច​ក្នុង​ចិត្ត​អរ​ភ្លែត ខ្ញុំ​ក៍​តថ្លៃ​សុំ​ចុះ 10$។ អ្នក​លក់​នោះ​ក៍​ទាន់​ចិត្ត​ទៀត ព្រម​ចុះ​ភ្លាមៗ​តាហ្ម៉ង អត់​សូញសាញ​ច្រើន​រ៉េ :P

 របស់​លេង​ថ្មី​របស់​ខ្ញុំ Samsung Galaxy SII។ រូបភាព៖ dailymobile.se។

ក្នុង​ចិត្ត​ត្រេក​អរ​ក្រៃ ព្រោះ​គិត​ថា​ទិញ​បាន​ទូរស័ព្ទ​ល្អ​​ហើយ​ថោក។ តែ​មាន​អញ្ចឹង​ឯណា ម៉ែ!!! មក​ដល់​ផ្ទះ​ភ្លាម ​ឃើញ​វា​ alert ថា​ថ្ម​ខ្សោយ​ នឹក​ថា​ចាំ​តិច​ទៀត​ចាំ​ដោត​សាក។ តែ​មិន​ដល់​មួយ​នាទី​ទៀត​ផង​ វា​រលត់​ «ឈិប» តែ​ម្តង អត់​មាន​ទុក​ស្នាក​ស្នាម​អី​តិច។ ចាក់​រុកៗ​មួយ​សន្ទុះ មក​ទើប​ឃើញ​សញ្ញា​ថ្ម​កំពុង​សាកវិញ​។