19 May 2005

ពួកគេជានរណា?

មាន​សំបុរ​ខ្មៅ​ស្រអែម ចរិក​សុភាព​រាបសារ​ទន់ភ្លន់ ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ខេមរភាសា ម្តង​ម្កាល​ជា​ភាសា​វៀតណាម។ ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មក​កាន់​ទីនេះ? ពួក​គេជាពិតប្រាកដ​ជា​នរណា មកពីណា ហើយ​មកទីនេះ​ដើម្បី​អ្វី?
ដើរ​ទៅ​ក្បែ ហើយ​ធ្វើ​ការ​ប្រាស្រ័យជាមួយ​គ្នា​មួយ​សន្ទុះ​ទើប​​ខ្ញុំ​ដឹង​ថា​ ពួក​គេ​គឺ​ជា​ខ្មែរដូច​ខ្ញុំ​ដែរ តែ​ពួក​គេ​មិន​មែន​មក​ពី​ស្រុក​ខ្មែរ​នោះ​ទេ ពួក​គេ​មក​ពីខេត្ត​មួយ​ចំនួន​​នាភូមិភាគ​វៀតណាម​ខាង​ត្បូង ដែល​ជា​អតីត​ខេត្ត​របស់​ខ្មែរ​ដូច​ជា​ ខេត្ត​ព្រះ​ត្រពាំង ទឹកខ្មៅ មាត់ជ្រូក -ល។

image
ខ្លោង​ទ្វា​ចូល​ពិធី​បុណ្យ

ពួក​គេម​កកាន់ទី​នេះ​(ហាណូយ)ដើម្បី​ចូល​រួមកម្មវិធី​មួយ​ដែល​អាជ្ញាធរយួនរៀបចំ​សំរាប់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម។ ពិធី​នេះ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ ទិវាវប្បធម៌​​ខ្មែរ​ភូមិភាគ​ខាង​ត្បូងនៅ​ហាណូយ។ យល់​ជ្រាបនូវ​តំណឹង​នេះ ក្រុម​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​និង​សិក្សា​នៅ​ហាណូយ​បាននាំ​គ្នា​ទៅ​កាន់​ទីនោះ​។ មានរបស់​របរ តាំង​ពី​ហូល​ផាមួង នំចំណី រូបចំលាក់ ឧបករណ៍​ភ្លេង​បុរាណ រហូត​ដល់​ការ​សំដែង​សិល្បះត្រូវ​បាន​ដាក់ឲ្យ​មហាជន ជាពិសេស​ប្រជាជន​យួន​ទស្សនា។ ពួក​និស្សិត​ដែល​ទៅ​លេង​នៅ​ទី​នោះនាំ​គ្នាជជែក​លេង​ជាមួយ​បងប្អូនខ្មែរ​យើង​ ពោរពេញ​ទៅ​ដោយ​ភាព​ស្និត​ស្នាល រីក​រាយ តែ​បង្កប់​នូវ​អ្វី​ម្យ៉ាង​ដែល​ពិបាក​នឹងយល់។

image
និស្សិត​ខ្មែរ(រូប​កណ្តាល)ថត​អនុស្សាវរីយ៍​ជាមួយបង​ប្អូន​នារី​ខ្មែរក្រោម

អស់​ពី​​នៅ​កន្លែង​តាំងពិពណ៌និង​សំដែង យើង​នាំ​គ្នា​មក​ជជែក​នៅ​បន្ទប់​សណ្ឋាគា​ដែល​ត្រូវ​បាន​គេជួល​សំរាប់​ឲ្យ​ បងប្អូន​យើង​ស្នាក់​នៅ​ទៀត។ រយះ​ពេល​ពីរ​ថ្ងៃ​​បាន​នៅ​ជិត​គ្នា យើង​ជជែក​​មិន​ចេះ​ជិនណាយ និង​យក​អាសារគ្នាហាក់​បី​ដូច​ជា​បង​ប្អូន​ក្នុង​គ្រួសារ​តែ​មួយ​(នារី​ខ្មែរ ​ក្រោម​មួយ​ចំនួន​បាន​មក​ស្នាក់​នៅ​​បណ្តោះ​អាសន្ន​ជា​មួយ​និស្សិត​ នារីខ្មែរ​ នាអន្តេវាសិកដ្ឋាន​។ ​ពីរ​យប់​ដែល​ពួក​យើង​ជជែក​គ្នា​មួយ​យប់​ទល់​ភ្លឺ)។

image
បង្ហាញមូដ​សំលៀក​បំពាក់​ប្រពៃណី

image
ភ្នាក់​ងារ​ព័ត៌មានយួន​កំពុង​សម្ភាស​ព្រះ​សង្ឃ​ខ្មែរ​ក្រោម

ល្ងាច​ថ្ងៃ​ចុង​ក្រោយ​បាន​មក​ដល់ ម្នាក់ៗ​លែង​សូវ​បន្លឺ​សំលេង ឬ​ក៍​សើច​ក្អាកក្អាយ​ដូច​ពី​ម្សិល និង​ព្រឹក​ថ្ងៃ​នេះ​ទៀត​ហើយ​។ ភាព​​ស្រងូត​ស្រងាត់​ចាប់​ផ្តើមកើត​មាន​នៅលើផ្ទៃ​មុខយើង​ម្នាក់ៗ នារី​ខ្មែរ​ក្រោមនិងនិស្សិតនារី​បង្ហូរ​ទឹកភ្នែក​ដោយ​ពុំដឹង​ខ្លួន។ រយះ​ពេល​ពីរ​ថ្ងៃ​ដែល​យើង​នៅ​ហូបចុក​ជាមួយ​គ្នា​ហាក់​បី​ដូច​ជា​លឿន​ណាស់ ហេតុអ្វី​ទៅ​ហ្ន៎?!! យើងញាំ​បាយ​ជាមួយ​គ្នា​ជា​លើក​ចុង​ក្រោយ​ តែម្ហូប​អាហារ​ដែល​ធ្លាប់​តែ​មាន​ឱជារស​ឆ្ងាញ់​ពិសារក៍​ប្រែ​ជា​គ្មាន​ជាតិ​ចូវ។
យើងនាំ​គ្នា​ជូន​វត្ថុដែល​អាចរក្សា​ទុក​បានជាអនុស្សាវរីយ៍ជូន​គ្នា​ទៅ​ វិញ​ទៅ​មក ដូច​ជា​ រូបថត សៀវភៅ​វប្បធម៌ ប្រវត្តិសាស្រ្ត​ខ្មែរ ទស្សនាវត្តី -ល។

គ្មាន​អ្វី​ដែល​ជួប​ ហើយ​​មិន​បែក​គ្នា​នោះ​ទេ វាគ្រាន់​តែ​ខុស​គ្នា​យូ​និង​ឆាប់​ប៉ុណ្ណោះ។ នៅ​ស្ថានីយ៍​រថភ្លើង វេលា​ម៉ោង​ប្រមាណ​ប្រាំ​ពីរ​យប់ យើង​បាន​ជួប​គ្នា សាសង​គ្នា និងជូន​តំណើរ​គ្នា​ជា​លើក​ចុង​ក្រោយ។ សំលេង​ខ្សិក​ខ្សួល ខ្លះ​ទៀត​ទឹក​ភ្នែក​រលីង​រលោង បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អាឡោះ​អាល័យរវាង​គ្នា​ទៅ​វិញ​ទៅមក។ ចំណោទ​ចោទ​សួរថា ពេល​ណា ថ្ងៃ​ណា ឆ្នាំ​ណា​ ទើប​យើង​អាច​ជួប​គ្នា​ទៀត?? ​ ពួក​គេ​សុទ្ធ​ជា​ខ្មែរ​ដូច​ពួក​យើង​សោះ ចុះ​ហេតុ​អ្វី​សំណួរ​ដែល​បាន​ចោទ​សួរ​នោះហាក់បី​ដូច​ជា​ពិបាក​នឹង​ឆ្លើយ​ខ្លាំង​ម្លេះ?? នេះ​ជា​ព្រហ្មលិខិត​ឬ? ទេ! ហាក់​បីដូច​ជា​មិន​មែន!!?? តើ​ជា​អ្វី​ទៅ?? ប្រហែល​មាន​តែ​ប្រវត្តិ​សាស្រ្ត​ទេ​ទើប​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​បាន!!​ ប្រវត្តិសាស្ត្រ​បាន​បន្សល់​ទុក​នូវ​ភាព​ជូរចត់ ជា​ព្រំសីមា​ខ័ណ្ឌចែក​មិន​ឲ្យ​យើងបាន​ជួបគ្នា​​ក្នុង​នាម​ជាជន​ជាតិ​មាន​ឈាមជ័រតែ​មួយ៕​ នេះ​ហើយ​ប្រវត្តិសាស្រ្ត​ខ្មែរ!!

6 comments:

  1. see ? they are khmer . even they live another country , they still keep everything from khmer culture. i glad to see that
    ReplyDelete
  2. They are very conservative, better than Khmer Surin. They speak Khmer everywhere, while most Khmer Surins feel shy to identify themselves.
    ReplyDelete
  3. ខ្ញុំមើលអត្ថបទនេះហើយមានអារម្មណ៍ថាខ្លោចផ្សារ
    ណាស់!!!!ខ្ញុំមានអារម្មណ៍មោទនភាពចំពោះ
    ពួកគាត់ណាស់!!​ចំពោះខ្មែរសុរិន្ទវិញពួកគាត់រស់
    ក្រោមមនោគមន៍វិជ្ចាសៀមរួចទៅហើយ...អាណិត
    ពួកកាត់ដែរត្រូវពួកសៀមបោកប្រើរហូតមក..​ពួកគាត់ឈាមខ្មែរ តែខួរសៀមទៅហើយ...
    ReplyDelete
  4. Every thing posible for reject veit name from Cambodia
    ReplyDelete
  5. The problem is deteriorating now. We must push the government to act different, but... :(
    ReplyDelete
  6. we should be proud that name in Khmer.
    ReplyDelete

You can use some HTML tags, such as <b>, <i>, <a>