![]() |
| របស់លេងថ្មីរបស់ខ្ញុំ Samsung Galaxy SII។ រូបភាព៖ dailymobile.se។ |
ក្នុងចិត្តត្រេកអរក្រៃ ព្រោះគិតថាទិញបានទូរស័ព្ទល្អហើយថោក។ តែមានអញ្ចឹងឯណា ម៉ែ!!! មកដល់ផ្ទះភ្លាម ឃើញវា alert ថាថ្មខ្សោយ នឹកថាចាំតិចទៀតចាំដោតសាក។ តែមិនដល់មួយនាទីទៀតផង វារលត់ «ឈិប» តែម្តង អត់មានទុកស្នាកស្នាមអីតិច។ ចាក់រុកៗមួយសន្ទុះ មកទើបឃើញសញ្ញាថ្មកំពុងសាកវិញ។
សាកបានថ្មគ្រាន់ហើយ បើកលេងពីនេះពីនោះ.... ឃើញអេក្រង់វាហាក់ដូចជាខុសប្រក្រតី មានពណ៌លឿងនិងខៀវអុចៗ ព្រៀកៗ របៀបដូចរូបថតដែល poor solutions ចឹង។ សាក Google មើលទៅ ទើបដឹងថាមានមនុស្សជាច្រើនជួបបញ្ហាដូចខ្ញុំដែរ ហើយគ្មានតំណោះស្រាយទេ ក្រៅពីដូចថ្មី (ដូរកញ្ចក់ ឬដូរទាំងមូល)។
ស្អែកឡើងយកទូរស័ព្ទហ្នឹងទៅកន្លែងទិញវិញ សុំខាតខ្លះក៍បាន។ តែល្បងអ្នកលក់នោះដូចជាដឹងបញ្ហាហ្នឹងទាំងពីដើម គឺគាត់មិនព្រមយកវិញដាច់ខាត ទោះសុខចិត្តខាតប៉ុន្មានក៍ដោយ។ នឹកក្តៅច្រមុះ «ឆេវៗ» តែមិនដឹងធ្វើម៉េច (ចង់ដុតហាងគាត់ចោល តែខ្លាតរាលដាលដល់ហាងផ្សេង)។
នោះជាមេរៀនមួយសំរាប់អ្នកចង់រកទិញ Smartphone ត្រូវពិនិត្យឲ្យបានហ្មត់ចត់មុននឹងទិញ។
ប៉ុន្តែចុងក្រោយ ខ្ញុំនៅតែមានសំណាងដដែល ព្រោះមានអ្នកទទួលទិញ ហើយឲ្យតំលៃ 415$ ទៀតផង (គឺខ្ញុំចំណេញបាន 5$ ទៀតផង ;-)) ហើយរកបានអាមួយទៀតដែលល្អស្អាតក្នុងតំលៃ 470$ :)

អ្នកទទួលទិញបន្តហ្នឹង ច្បាស់ជាគ្រាំចិត្តស្លាប់ហើយ!!!
ReplyDeleteត្រូវគេបោក, ហើយម៉េចក៏បោកគេតវិញចឹងបងអ៊ើយ! អត់អាណិតគេសោះ!
ReplyDeletei met that problem same u b4 hehehe mdeng te a robos cheap cheap neng keu yap
ReplyDelete@សុបិន្ត៖ ប្រហែលដែរ តែមិនដឹងធ្វើម៉េចដែរ។
ReplyDelete@ក្មេងស្រែ៖ ខ្ញុំអត់បានបោកគេទេ គឺគេព្រមទទួលយកដោយឯកចិត្តតើ :P
@Anonymous: oh really? Were you lucky at the end as me? ;-)