សុំនិទានរឿងមួយប្រាប់។ កាលពីព្រឹកម្សិលម្ង៉ៃខ្ញុំទៅផ្សាឃ្លាំងរំសេវដើម្បីរកទិញទូរស័ព្ទជជុះមួយគ្រាន់លេង។ សំលៃ Galaxy SII មួយទឹកដែលនៅស្អាតល្អតំលៃប្រមាណ 465$-475$ (ដើរតាប៉ែសឹងអ្នកលក់ទាំងអស់ចាំមុខហើយ)។ ប៉ុន្តែស្រាប់តែមានកន្លែងមួយលក់ក្នុងតំលៃ 420$ នឹកព្រួចក្នុងចិត្តអរភ្លែត ខ្ញុំក៍តថ្លៃសុំចុះ 10$។ អ្នកលក់នោះក៍ទាន់ចិត្តទៀត ព្រមចុះភ្លាមៗតាហ្ម៉ង អត់សូញសាញច្រើនរ៉េ :P
 |
| របស់លេងថ្មីរបស់ខ្ញុំ Samsung Galaxy SII។ រូបភាព៖ dailymobile.se។ |
ក្នុងចិត្តត្រេកអរក្រៃ ព្រោះគិតថាទិញបានទូរស័ព្ទល្អហើយថោក។ តែមានអញ្ចឹងឯណា ម៉ែ!!! មកដល់ផ្ទះភ្លាម ឃើញវា alert ថាថ្មខ្សោយ នឹកថាចាំតិចទៀតចាំដោតសាក។ តែមិនដល់មួយនាទីទៀតផង វារលត់ «ឈិប» តែម្តង អត់មានទុកស្នាកស្នាមអីតិច។ ចាក់រុកៗមួយសន្ទុះ មកទើបឃើញសញ្ញាថ្មកំពុងសាកវិញ។